September 15, 2017

Reader: មេចុងភៅយួនទើបនឹងមកសួនាំកាលពីថ្ងៃទី១២ ខែកញ្ញានេះសោះឥឡូវដល់វេនម៉ែន សំអុយលើកគ្នាទៅជួបជុំនៅយួនវិញម្តង



ព្រហស្បតិ៍, ១៤ កញ្ញា ២០១៧ 15:51 ដោយ: ស សំណាង  ដើមអម្ពឹល

ភ្នំពេញ ៖ លោកស្រី សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំ គណៈប្រតិភូនារីកម្ពុជា មួយក្រុមទៅចូល រួមវេទិកា វៀតណាម ឡាវ កម្ពុជា នារីក្នុងការកសាងមិត្តភាព ទំនាក់ទំនង សហប្រតិបត្តិការ ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយ និរន្តរភាពត្រឹមឆ្នាំ២០៣០ ពីថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

អាហៃ ភុករត់ទៅបុលចិន មិត្តនារី ម៉ែន សំអុយទៅខ្សឹបប្រាប់យួន ពីចំនួនទឹកប្រាក់ដែលអាចចិញ្ចឹមទាហានយួនឲ្យជួយរក្សាអំណាច. ~Reader



ម៉ែន សំអន បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង រវាងសហព័ន្ធនារីវៀតណាមដឹកនាំដោយលោកស្រី ង្វៀន ធីធូហា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង រវាងសហព័ន្ធនារីវៀតណាមដែលដឹកនាំដោយលោកស្រី ង្វៀន ធីធូហា ឆ្នាំ២០១៧-២០២២។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បញ្ជាក់ថា យោងតាម​អនុវត្តតាមកិច្ចព្រមព្រៀង សហប្រតិបត្តិការ​រវាង​សមាគម​នារី​​​កម្ពុជាដើម្បី​សន្តិភាព និងអភិ​វឌ្ឍន៍ ​និងសហព័ន្ធ​នារីវៀតណាមឆ្នាំ២០១៣-២០១៧ និង​យោង​កិច្ចព្រមព្រៀង​​រវាង​នារីបណ្តាខេត្ត ដែលជាប់​ព្រំដែន ​​​គឺខេត្ត​​ស្វាយរៀង និងកំពង់ចាម ជាមួយខេត្តតៃនីញ ខេត្តស្វាយរៀង និង​​ខេត្ត​ឡុងអាន ខេត្ត​ព្រៃវែង ជា​មួយ​ខេត្តដុងថាប ខេត្ត​តា​កែវ ​​​ជា​មួយ​ខេត្តអានយ៉ាង ខេត្ត​ព្រះសីហនុ កំពត និងកែប ​ជា​មួយខេត្តគៀងយ៉ាង ខេត្ត​ក្រចេះ ​ជាមួយ​ខេត្ត​ប៊ីញ​​​ភឿក ខេត្ត​មណ្ឌលគីរី​ ជាមួយខេត្តដឹតណុង សមាគម​យើង បាន​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​យ៉ាង​សកម្ម។

No comments: